អាលែកហ្ស៊ីនឹងកន្សែងអនាម័យ តើគួរធ្វើដូចម្តេច?
មូលហេតុនៃអាការៈអាលែកហ្ស៊ីនឹងកន្សែងអនាម័យ
អាការៈអាលែកហ្ស៊ីនឹងកន្សែងអនាម័យភាគច្រើនបណ្តាលមកពីសារធាតុគីមី ទឹកអប់ អាល់កុល រួមទាំងអាការៈស្បែកឆាប់ប្រតិកម្ម ងាយប្រតិកម្មរបស់មនុស្សម្នាក់ៗ ដែលធ្វើឱ្យស្បែកងាយប្រតិកម្មទៅនឹងសារធាតុផ្សេងៗនៅក្នុងកន្សែងអនាម័យ។ នៅពេលដែលមានការប៉ះពាល់ជាមួយសារធាតុទាំងនេះ អាចបណ្តាលឱ្យមានអាការៈអាលែកហ្ស៊ី ដូចជា រមាស់នៅតំបន់ទ្វារមាស ទ្វារមាសមានស្នាមក្រហម មានកន្ទួល ឬអាចមានអាការៈផ្សេងទៀតដូចជា ការធ្លាក់សរផ្លាស់ប្តូរពណ៌។
វិធីព្យាបាលអាការៈអាលែកហ្ស៊ីនឹងកន្សែងអនាម័យជាបឋម
ការព្យាបាលអាការៈអាលែកហ្ស៊ីនឹងកន្សែងអនាម័យអាចធ្វើបានដូចខាងក្រោម៖
- ផ្លាស់ប្តូរម៉ាកដែលកំពុងប្រើប្រាស់ ជ្រើសរើសប្រើប្រាស់កន្សែងអនាម័យដែលគ្មានសារធាតុគីមី ឬប្រភេទដែលទន់ភ្លន់ចំពោះស្បែក។
- ផ្លាស់ប្តូរកន្សែងអនាម័យរៀងរាល់ ៣-៤ ម៉ោងម្តង ដើម្បីកាត់បន្ថយអាការៈសើម។
- សម្អាតដោយប្រើផលិតផលសម្អាតពិសេសសម្រាប់តំបន់ទ្វារមាស។
- ពាក់ខោទ្រនាប់ស្អាត មិនសើម គ្មានមេរោគផ្សិត។
- កុំកេះ ព្រោះនឹងប្រឈមមុខនឹងការឆ្លងមេរោគបាក់តេរីពីដៃ។
- កុំស្លៀកខោដែលតឹងពេក ព្រោះវានឹងធ្វើឱ្យខ្យល់មិនអាចចេញចូលបានស្រួល។
វិធីថែរក្សាតំបន់ទ្វារមាសឱ្យស្អាត និងមានសុខភាពល្អ
ការថែរក្សាតំបន់ទ្វារមាសឱ្យស្អាត និងមានសុខភាពល្អអាចធ្វើបានដូចខាងក្រោម៖
- សម្អាតឱ្យបានទៀងទាត់ ប្រើទឹកក្តៅឧណ្ហៗ និងផលិតផលសម្អាតដែលសមស្រប។
- ជៀសវាងការប្រើប្រាស់ផលិតផលដែលមានសារធាតុគីមីខ្លាំង ឬមានទឹកអប់។
- ផ្លាស់ប្តូរកន្សែងអនាម័យជាប្រចាំ ដើម្បីជៀសវាងការកកកុញនៃមេរោគ។
- ពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស ដើម្បីឱ្យខ្យល់ចេញចូលបានល្អ។
- ជៀសវាងការស្លៀកខោដែលតឹងពេក ដើម្បីឱ្យមានការចរាចរខ្យល់បានល្អ។

