ការធ្លាក់សរច្រើនខុសធម្មតា និងវិធីថែទាំ
តើការធ្លាក់សរច្រើនកម្រិតណា ទើបហៅថា ច្រើនខុសធម្មតា? ការធ្លាក់សរច្រើន រហូតដល់ថ្នាក់ត្រូវប្រើបន្ទះអនាម័យរាល់ថ្ងៃ បើមិនប្រើទេ សារធាតុរាវនោះនឹងជ្រាបកាត់ខោក្នុង ប្រឡាក់ខោ ឬសំពត់ដែលពាក់ ឬពេលខ្លះប្រឡាក់កៅអីដែលអង្គុយ ចាត់ទុកថាជាការធ្លាក់សរច្រើនខុសធម្មតា ហើយមិនគួរទុកចោលដោយមិនបានទទួលការថែទាំឡើយ។
តើអ្វីទៅជាការធ្លាក់សរ?”
ការធ្លាក់សរ គឺជាសារធាតុរាវដែលបញ្ចេញចេញពីទ្វារមាស ដែលជាអាការៈមួយរបស់ស្ត្រីដែលអាចកើតមានជាធម្មតា។ ការធ្លាក់សរធម្មតានឹងគ្មានក្លិន និងមិនរមាស់។ ប៉ុន្តែបើសារធាតុរាវនោះចេញមកច្រើនខុសធម្មតា កុំមើលរំលង!
អាការៈធ្លាក់សរខុសធម្មតា
បើសារធាតុរាវចេញមកច្រើនខុសធម្មតា អាចបណ្ដាលឱ្យរលាកបំពង់ស្បូន ស្ទះបំពង់ដៃស្បូន បង្កឱ្យមានបញ្ហាមិនអាចមានកូន បង្កើនហានិភ័យនៃការមានគភ៌ក្រៅស្បូនកាន់តែខ្ពស់ ឬមានដុំខ្ទុះក្នុងអាងត្រគាកបាន។
វិធីព្យាបាលការធ្លាក់ស
- គួរទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវ។
- សម្អាតប្រដាប់បន្តពូជ និងផ្លាស់ប្តូរក្រណាត់អនាម័យឱ្យបានញឹកញាប់។
- ជៀសវាងការប្រើផលិតផលដែលមានសារធាតុគីមីខ្លាំងនទីកន្លែងប្រដាប់បន្តពូជ។

