វិធីថែរក្សាតំបន់ទ្វារមាសអំឡុងពេលមករដូវឱ្យត្រូវតាមអនាម័យ
អនាម័យអំឡុងពេលមករដូវ
អំឡុងពេលមករដូវ គឺជាពេលដែលតំបន់ទ្វារមាសរបស់យើងខ្សោយបំផុត មេរោគ និងបាក់តេរីផ្សេងៗ ងាយនឹងចូលមកលាយឡំ បណ្តាលឱ្យមានអាការៈមិនប្រក្រតី ដូចជា ការឆ្លងមេរោគ និងអាការៈរមាស់។ ដូច្នេះ ស្ត្រីគ្រប់រូបត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះរឿងអនាម័យ។
ការផ្លាស់ប្តូរកន្សែងអនាម័យ
គួរផ្លាស់ប្តូរកន្សែងអនាម័យរៀងរាល់ ២-៤ ម៉ោងម្តង ប្រសិនបើមករដូវច្រើន គួរផ្លាស់ប្តូររៀងរាល់ ១ ម៉ោងម្តង មិនថាកន្សែងអនាម័យប្រភេទបញ្ចូល ឬប្រភេទពាក់ ក៏គួរធ្វើដូចគ្នា ដើម្បីការពារការកកកុញនៃបាក់តេរី និងក្លិនមិនល្អ។
វិធីលាងសម្អាតខាងក្រៅ
ការលាងសម្អាតតំបន់ទ្វារមាស មិនគួរលាងសម្អាតខាងក្នុងទេ គួរលាងសម្អាតតែខាងក្រៅប៉ុណ្ណោះ ដោយប្រើផលិតផលដែលមាន pH សមស្របនឹងតុល្យភាពតំបន់ទ្វារមាស ប្រើទឹកសីតុណ្ហភាពធម្មតា មិនចាំបាច់ប្រើទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់ក្នុងការសម្អាតទេ។
ការការពារការឆ្លងមេរោគអំឡុងពេលមករដូវ
បន្ទាប់ពីបន្ទោបង់មិនថាតូច ឬធំ គួរលាង និងជូតឱ្យស្ងួត ប្រសិនបើមានអាការៈរមាស់ ឬមានកន្ទួល គួរព្យាយាមប្តូរម៉ាកកន្សែងអនាម័យ ព្រោះអាចបណ្តាលមកពីការអាលែកហ្ស៊ីនឹងកន្សែងអនាម័យ។ ការថែរក្សាអនាម័យបានល្អ នឹងជួយការពារការឆ្លងមេរោគ និងថែរក្សាសុខភាពតំបន់ទ្វារមាសដោយមានប្រសិទ្ធភាព

